អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 17 មីនា 2014
ដោយ អ៊ឹម រចនា rfi
ប្រធានបទសរុបចំនួន១៤ ត្រូវបានគណៈកម្មការចម្រុះ មកពីគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា សម្រេចបាន ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៧មីនានេះ។ ប្រធានបទទាំង១៤នោះ នឹងត្រូវដាក់ជាប្រធានបទពិភាក្សា ក្នុងសិក្ខាសាលាថ្នាក់ជាតិ និងវេទិកាសាធារណៈ។ ដោយឡែក ថាតើសិក្ខាសាលាថ្នាក់ជាតិ និងវេទិកាសាធារណៈ នឹងត្រូវរៀបចំនៅពេលណា ហើយត្រូវរៀបចំយ៉ាងដូចម្ដេច? គណៈកម្មការចម្រុះ នឹងជួបពិភាក្សាគ្នាជាថ្មី នៅថ្ងៃចន្ទ ទី២៤មីនា ខាងមុខជាបន្តទៀត។
ក្រោយកិច្ចប្រជុំ៣ម៉ោងកន្លះ នៅថ្ងៃចន្ទ ទី១៧មីនានេះ គណៈកម្មការចម្រុះ មកពីគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា បានព្រមព្រៀងគ្នាលើប្រធានបទចំនួន១៤ចំណុច ក្នុងក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត។
ប្រធានបទសំខាន់ៗ ក្នុងចំណោមប្រធានបទទាំង១៤ ដែលគណៈកម្មការចម្រុះសម្រេចបាន រួមមាន កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត អព្យាក្រឹត្យភាពនិងសុចរិតភាព នៃអង្គការសង្គមស៊ីវិល កាលបរិច្ឆេទនៃការបោះឆ្នោត ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោតនិងបញ្ជីឈ្មោះអ្នកបោះឆ្នោត ជាដើម។ ប្រធានបទទាំង១៤នេះ នឹងត្រូវដាក់ជាប្រធានបទពិភាក្សា ក្នុងសិក្ខាសាលាថ្នាក់ជាតិ និងវេទិកាសាធារណៈ។
ដោយឡែក ថាតើសិក្ខាសាលាថ្នាក់ជាតិ និងវេទិកាសាធារណៈ នឹងត្រូវរៀបចំនៅពេលណា ហើយត្រូវរៀបចំយ៉ាងដូចម្ដេច? គណៈកម្មការចម្រុះ នឹងជួបពិភាក្សាគ្នាជាថ្មី នៅព្រឹកថ្ងៃចន្ទ ទី២៤មីនា ខាងមុខជាបន្តទៀត។ កិច្ចប្រជុំនោះ នឹងប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភាដដែល។
គួរជម្រាបជូនថា កិច្ចប្រជុំនៃគណៈកម្មការចម្រុះ នៃគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំងពីរ ចាប់ផ្ដើមនៅម៉ោង៩ ព្រឹកថ្ងៃចន្ទ ទី១៧មីនា។ សមាសភាពម្ខាងៗ មានចំនួន៦រូប។ ដូចទៅនឹងការប្រជុំលើកមុនដែរ សមាសភាពពីខាងគណបក្សប្រជាជនកម្ពុជា រួមមានលោកប៊ិន ឈិន លោកជាម យៀប លោកម៉ែន បញ្ញា លោកឈាន វុន លោកស៊ិក ប៊ុនហុក និងលោកស្រីក្រូច សំអាង។
ដោយឡែក សមាសភាពមកពីគណបក្សសង្គ្រោះជាតិ រួមមានលោកស៊ុន ឆៃ លោកគួយ ប៊ុនរឿន លោកយឹម សុវណ្ណ លោកម៉ៅ មុនីវណ្ណ លោកអ៊ូ ច័ន្ទរិទ្ធិ និងលោកស្រីមួរ សុខហួរ។ លោកអ៊ូ ច័ន្ទរិទ្ធិ និងលោកស្រីមួរ សុខហួរ ត្រូវបានដាក់មកជំនួសលោកអេង ឆៃអ៊ាង និងលោកយ៉ែម បុញ្ញារិទ្ធិ។ មិនមានការបញ្ជាក់ណាមួយពីហេតុផលនៃការផ្លាស់ប្ដូរសមាសភាព របស់គណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ នាថ្ងៃនេះទេ។
កិច្ចប្រជុំលើកនេះ គឺជាកិច្ចប្រជុំលើកទី៣ហើយ នៃគណៈកម្មការចម្រុះ មកពីបក្សជាប់ឆ្នោតទាំងពីរ។ កាលពីថ្ងៃចន្ទ ទី១០មីនា ក្រុមការងារនៃគណបក្សទាំងពីរ បានជួបគ្នាម្ដងហើយ។ ប៉ុន្តែជំនួបនោះ មិនបានសម្រេចលទ្ធផលអ្វីជាដុំកំភួនទេ។ គណបក្សសង្គ្រោះជាតិ កាលណោះ លើកឡើងពីតម្លាភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោត។ រីឯគណបក្សប្រជាជនកម្ពុជាលើកឡើងពី អព្យាក្រិត្យភាព និងសុចរិតភាព របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការបោះឆ្នោត។
ទោះជាយ៉ាងនេះក្ដី ប្រធានបទទាំងពីរនោះ ត្រូវបានគណបក្សទាំងពីរព្រមព្រៀង ដាក់បញ្ជូលជាមួយប្រធានបទចំនួន១២ទៀត បានជាសេចក្ដីប្រកាសរួមនៅថ្ងៃចន្ទ ទី១៧មីនានេះ៕
Home » Without category » គណៈកម្មការចម្រុះ មកពីបក្សជាប់ឆ្នោតទាំងពីរ សម្រេចបាន១៤ចំណុច ព្រមព្រៀងជួបគ្នា សប្ដាហ៍ក្រោយទៀត
គណៈកម្មការចម្រុះ មកពីបក្សជាប់ឆ្នោតទាំងពីរ សម្រេចបាន១៤ចំណុច ព្រមព្រៀងជួបគ្នា សប្ដាហ៍ក្រោយទៀត
Barangkali sobat juga perlu membaca :
គណៈកម្មការចម្រុះ មកពីបក្សជាប់ឆ្នោតទាំងពីរ សម្រេចបាន១៤ចំណុច ព្រមព្រៀងជួបគ្នា សប្ដាហ៍ក្រោយទៀតReviewed by Admin on Senin, 17 Maret 2014 Rating: 5