គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី និងជាអ្នកចាស់ទុំខាងផ្នែកនយោបាយ លោកបានមានប្រសាសន៏ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២១៩៩១ គឺជាកាតព្វកិច្ច និងជាភារកិច្ច ក៏ដូចជាតួនាទីផ្លាច់មុខរបស់កម្លាំងប្រជាធិ បតេយ្យ កម្លាំងស្នេហាជាតិ កម្លាំងបង្រូបបង្រួមនៃការឯកភាពជាតិ ដែលមានគណបក្សសង្គ្រោះជាតិ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សជាអ្នកគាំទ្រយ៉ាងប្តូរផ្តាច់ យ៉ាង មុះមត់ និងយ៉ាងទៀងទាត់ ដើម្បីធ្វើឲ្យប្រទេសកម្ពុជារក្សាបាននូវឯករាជ្យភាព បូរណភាពទឹកដី ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៏ត្រឹមត្រូវពេញលេញ ។
ការដែលប្រទេសកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏ជាព្រះរាជស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ដែលជាព្រះបិតាឯករាជ្យជាតិផងដែរ ។
Kong Korm: The 1991 Paris Peace Accords on Cambodia ends the wars in Indochina and opens a new chapter of peace, democracy and elections in Cambodia.
The CNRP, SRP and HRP parties champion the PPA.