លោកផ្កាយពីរយោធា ជិះម៉ូតូទៅធ្វើការ ត្រូវជនជាតិវៀតណាម ចេះខ្មែរ វាយប៉ោងមុខ


លោកផ្កាយពីរប្រញ៉ាប់សុំទោសចៅហ្វាយ ប្រយ័ត្នគេចោទ ប្រកាន់ពូជសាសន៏ [from sender]


14 March 2014 ដោយៈ ដើមអម្ពិល

យោធា ថ្នាក់ឧត្ដមសេនីយ៍ ទោមួយរូប ដែលគេមើលទៅមិនមានជីវភាព ធូរធាដូចឧត្ដមសេនីយ៍ ភាគច្រើននោះ ត្រូវ បានបុរសវ័យក្មេងម្នាក់ ដែលគេអះអាងថា ជាជនជាតិវៀតណាម ចេះភាសាខ្មែរវាយ ប៉ោងមុខ រងរបួសជាដំណំ ខណៈដែលលោក ឧត្ដមសេនីយ៍រូបនេះ ជិះម៉ូតូចេញពីផ្ទះឆ្ពោះ ទៅកន្លែងធ្វើការ ហើយជនបង្កបើករថយន្ដតាម ក្រោយប៉ះពារពាក្យសំដីគ្នាពីរឿងសុំផ្លូវ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជិត៩ ព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ចំណុចមុខក្រសួងការពារ ជាតិ ជាទីកន្លែងដែលលោកឧត្ដមសេនីយ៍ធ្វើ ការ ។
លោកឧត្ដមសេនីយ៍ទោ ដែលត្រូវបាន បុរសជាជនជាតិវៀតណាម រស់នៅប្រទេស ខ្មែរ ដោយចេះភាសាខ្មែរ វាយរបួសខាងលើ នេះ ត្រូវបានគេស្គាល់ឈ្មោះងី វ៉ាន់ឌឹម ភេទ ប្រុស អាយុ៦៤ឆ្នាំ បម្រើការងារនៅនាយក ដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងការពារ ជាតិ ។ ចំណែកបុរសបង្ក ត្រូវបានគេស្គាល់ ឈ្មោះចាំង គឹមហេង ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានមុខ របរ ធ្វើការនៅក្រុមហ៊ុនឯកជនផ្នែកខាងកសិកម្ម។






Tinggalkan Komentar: