'ខ្មែរត្រូវមានច្បាប់ក្រឹត្យក្រមឱ្យជាក់ច្បាស់ក្នុងករណីនៃជនក្បត់ជាតិ។'
ដោយជូលាងហាក់
ខ្សែប្រវត្តិជនជាតិយួន និងអន្តោប្រវេសន៍យួនក្នុងសង្គមខ្មែរបច្ចុប្បន្ន ជារឿង(គ្រោះថ្នាក់ដល់ជីវិត)
នៃពូជពង្សជាតិសាសន៍ខ្មែរ។ នេះជាការពិតជាក់ស្តែង ឥតប្រកែកបាន បើយោងតាមប្រវត្តិសាស្ត្រ
និងព្រឹត្តិការណ៍នានាក្នុងប្រទេស ទាំងថ្មីទាំងចាស់នៃរដ្ឋកម្ពុជា។ ការប្រកាន់រើសអើងពូជសាសន៍
ជាពាក្យចោទប្រកាន់ ដែលគេនិយមប្រើ ពីមាត់មួយទៅមាត់មួយ តៗគ្នាក្នុងចំណោមជនបរទេស
មួយចំនួន ដែលសកម្មភាពនេះបាននិងកំពុងជួយជាផលប្រយោជន៍ ដល់យុទ្ធសាស្ត្រយួនក្នុងការ
សម្រេចឱ្យបាននូវគោលបំណងដ៏មាំមួន នៃការលេបទឹកដីខ្មែរ។ ជាពាក្យចោទប្រកាន់ដែលយួន
ក៏តែងតែលើកយកមកស្រែកបង្អើល ប្រាប់បរទេសជាទូទៅ ជាពិសេសសង្គមស៊ីវិលការពារសិទ្ធិ
មនុស្សនៅកម្ពុជា ឱ្យគេបានភ្ញាក់ផ្អើលផងដែរ។ យួនការពារសិទ្ធិមនុស្សជនជាតិយួន។
ពួកជនបរទេសដែលបានចូលខ្លួន មកនិយាយការពារសិទ្ធិមនុស្ស ដើម្បីកុំឱ្យមានការប្រកាន់រើស
អើងពូជសាសន៍ក្នុងករណីខ្មែរនិងយួន តាមការប៉ាន់ស្មានមើលទៅប្រហែលជាមានកត្តាយ៉ាងតិច
ពីរយ៉ាង៖ (១)អស់លោកបរទេសមិនបានយល់ដឹងគ្រប់គ្រាន់ នូវប្រវត្តិសាស្ត្រយួនដែលជាជនជាតិ
ដ៏ឈ្លានពានចំពោះប្រទេសដែលនៅក្បែរខាងនៃពួកគេ។ ដូច្នេះអស់លោក ក៏ខំនិយាយតាមតែអ្វី
ដែលខ្លួនបានឮហើយទន្ទេញជាប់មាត់ជាដដែលៗ មិនចេះមើលមុខមើលក្រោយតាមព្រឹត្តិការណ៏
នៃប្រទេស ដែលជាប់ទាក់ទង។ (២) អស់លោកដឹងរឿងទាំងហ្នឹង ខ្ទេចខ្ទីអស់ហើយដែរ ប៉ុន្តែជា
អកុសល សតិសម្បជញ្ញៈរបស់អស់លោកទាំងនោះ ត្រូវយួនទិញបានក្នុងកាលៈទេសៈណាមួយ
ដោយប្រការផ្សេងៗ មានការយកចិត្តយកថ្លើមដោយប្រើលុយកាក់ ឬ(ស្រីស្រស់ក្មេង) ជាដើម។
ម្ល៉ោះហើយ ពួកអស់លោក (អាច)មានកម្លាំងចិត្ត តបស្នងសងគុណចំពោះលាភសក្ការៈដ៏ឈ្ងុយ
ឆ្ងាញ់ ដោយនិយាយប្រឆាំងទាំងបំពាន លើចំណេះដឹងសព្វបែបយ៉ាងដែលអស់លោកបានយល់
បានដឹងរួចអស់ហើយនោះ។ បើដូច្នេះមែន នេះជាការជាន់ឈ្លីសតិសម្បជញ្ញៈខ្លួនឯងហើយ។ តែ
ទោះយ៉ាងណា កត្តាទាំងពីរនេះ គ្រាន់តែជាការសង្ស័យរបស់ខ្ញុំជាអ្នកសរសេរតែប៉ុណ្ណោះ។
តាមពិតពាក្យចោទប្រកាន់ ដែលពួកយួននិយមប្រើក្នុងកាលៈទេសៈនេះ គឺគ្មានអ្វីក្រៅពីការបម្រើ
គោលបំណងរបស់យួនតែមួយគត់ គឺថាកុំឱ្យយើងដែលជាខ្មែរ រស់នៅក្នុងទឹកដីខ្មែរ ហ៊ាននិយាយ
ឬធ្វើសកម្មភាពអ្វី ដែលនឹងប៉ះពាល់ដល់យួនដែលរស់នៅកកកុញយ៉ាងអនាធិបតេយ្យក្នុងប្រទេស
ខ្មែរដែរនោះ ដូច្នេះដែលចក្ខុវិស័យនិងយុទ្ធសាស្ត្រពួកគេ ក្នុងគោលបំណងលេបទឹកដីខ្មែរ កាន់តែ
មានដំណើររលូនទៅមុខដោយធូរស្រួល គ្មានឧបស័គ្គរារាំង។ រាស្ត្រខ្មែរនិងមេដឹកនាំខ្មែរគួរយល់ឱ្យ
ជាក់ច្បាស់ត្រង់ចំណុចនេះ។ ព្រោះវាជាការប្រមាថមើលងាយយ៉ាងចាស់ដៃ ចំពោះរាស្ត្រខ្មែរម្ចាស់
ស្រុកទាំងលាននាក់ ព្រមទាំងអធិបតេយ្យភាពកម្ពុជា ពីសំណាក់យួនដែលកំពុងជ្រកកោនក្នុងទឹក
ដីខ្មែរសោះ តែមានថ្លើមធំហ៊ានប្រមាថខ្មែរដោយសកម្មភាពផ្សេងៗ។ ដូចជាព្រហ៊ើនពេកណាស់
ដែលយួនហ៊ានធ្វើដូច្នេះចំពោះខ្មែរ ក្នុងទឹកដីខ្មែរ។ សមាជិកទាំងស្រីទាំងប្រុស នៃគណបក្សប្រជា
ជនក៏មានកំហុសក្នុងបទនេះផងដែរ ព្រោះខ្លួនបានចូលដៃហ៊ុនសែនក្នុងរឿងដ៏អាស្រូវនេះ។ ច្បាប់
រដ្ឋធម្មនុញ្ញខ្មែរ គួរមានចែងឱ្យច្បាស់ពីទោសក្បត់ជាតិ ចំពោះខ្មែរក្បត់ជាតិជាទូទៅ។ កុំយកមនុស្ស
ល្អ គ្មានទោសគ្មានពៃរ៍ ទៅចងនឹងបង្គោល បាញ់ចោលទទេៗដូច្នោះ វាបាបធ្ងន់ណាស់។ ខ្មែរត្រូវ
មានច្បាប់ក្រឹត្យក្រមឱ្យជាក់ច្បាស់ក្នុងករណីនៃជនក្បត់ជាតិ។
ជាការសមហេតុសមផលដែលថា យួនអន្តោប្រវេសន៍ទាំងអស់នៅកម្ពុជា ត្រូវចេញពីទឹកដីខ្មែរ។
យួន, ឬក៏ជនជាតិដទៃក៏ដោយ, មិនអាចយកពាក្យ ‹ប្រកាន់រើសអើងពូជសាសន៍› មកជាខែលទប់
ទល់ឆន្ទៈពលរដ្ឋនៃប្រទេសមួយ ដើម្បីសម្រេចចក្ខុវិស័យ នៃឧក្រឹដ្ឋកម្មរបស់ខ្លួនបានឡើយ។ ឆន្ទៈ
នៃពលរដ្ឋខ្មែរ, បើចង់ដឹងច្បាស់ បោះឆ្នោតមើលទៅ, គឺប្រាកដជាចង់ឱ្យប្រទេសខ្លួន មានភាពរុង
រឿងសម្បូរសប្បាយ ដូចកាលជំនាន់មុនសង្គ្រាម... មុនឆ្នាំ១៩៧០ ដែលគ្មានបរទេសមកនៅកុះករ
អ៊ូរអរពេញទឹកពេញដី រកដកដង្ហើមឱ្យស្រួលមិនបានដូច្នោះទេ។ ក្នុងសម័យអ៊ូរអរនេះ ការដែល
យួនបាននិងកំពុងតែប្រព្រឹត្តិចំពោះជនជាតិខ្មែរ, ក្នុងការឈ្លានពានយកទឹកដីខ្មែរ, គឺជាប់ក្នុងបទ
ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិពេញទីហើយ។ ព្រោះអ្វី? ព្រោះការបាត់បង់ទឹកដីនិងអត្តសញ្ញាណ
នៃជនជាតិខ្មែរ បាននិងកំពុងតែធ្វើឱ្យ(ខ្មែរក្រោម) រស់នៅយ៉ាងវេទនា បាត់បង់អស់សេរីភាព ក្នុង
ការរស់នៅជាមនុស្សភាពនឹងគេ លើលោកនេះ។ ជនជាតិចម្ប៉ា ក៏បាត់បង់អ្វីៗទាំងស្រុងផងដែរ
ទៅក្នុងដៃយួន។ នេះហើយជាឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយដែលយួនកំពុងបន្តធ្វើចំពោះ
ជនជាតិខ្មែរសព្វថ្ងៃ។ ដើម្បីសេចក្តីសុខក្សេមក្សាន្តក្នុងជីវិតខ្មែរទាំងប្រទេស រដ្ឋាភិបាលហ៊ុនសែន
គួរតែលៃលកបញ្ជូនយូនចេញឱ្យអស់ពីទឹកដីខ្មែរ។
យើងនៅផ្ទះយើង គេនៅផ្ទះគេ។ យើងនឹងរក្សាមិត្តភាពរវាងគ្នានិងគ្នា។ កម្ពុជាមិនមែនដូចសហ
រដ្ឋអាមេរិក ដែលរឹងមាំហើយធំទូលំទូលាយនោះទេ។ ម្យ៉ាងទៀតជនជាតិយួនក៏មានប្រវត្តិមិនល្អ
ឈ្លានពានបូរណភាពទឹកដីខ្មែរ រាប់សតវត្សរ៍មកហើយដែរ។ ខ្សែបន្ទាត់ព្រំដែនខ្មែរយួន ចាំបាច់
ត្រូវសើរើឡើងវិញ ប្រកបដោយតម្លាភាពនិងបោះបង្គោលឱ្យបានត្រឹមត្រូវ ព្រោះកម្ពុជានៅសេស
សល់ទឹកដីតិចតួចណាស់ ដូច្នេះយើងមិនអាចធ្វើការ ដោយឆិនឆៃលេងធេងបានទេ ក្នុងករណីដ៏
មហាសំខាន់នេះ។ ការដែលរាជរដ្ឋាភិបាលខ្មែរ មានបក្សប្រជាជនជាអ្នកកាន់ការគ្រប់បែបយ៉ាង
បានធ្វើឱ្យបាត់បង់ដីខ្មែរទៅយួន តាមការចុះសន្ធិសញ្ញាដែលមិនត្រឹមត្រូវនោះ ជាអំពើមិនស្មោះ
ត្រង់ចំពោះប្រទេសជាតិរបស់ខ្លួន ដែលខ្មែររាល់គ្នា, ទាំងកូនចៅហ៊ុនសែន និងកូនចៅទាំងអស់
នៃសមាជិកគណបក្សប្រជាជន ព្រមទាំងខ្មែរដែលនៅរស់ទាំងប៉ុន្មាន, មិនអាចទទួលបានឡើយ
នូវនយោបាយលីលាបាត់ទឹកបាត់ដីនេះ។ គំនាបយួន កំពុងតែគាបបណ្តើរៗហើយ ដើម្បីបញ្ចប់
ដង្ហើមចុងក្រោយរបស់ខ្មែរ។ គ្មាននរណាអាចទៅគាស់ខ្មោចខ្មែរក្បត់ជាតិ យកមកជុះអាចម៍ដាក់
ដើម្បីឱ្យបានទឹកដីមកវិញនោះទេ។ តែបាត់គឺវាបាត់ល្ហឹមទៅហើយ ពិបាកទាញមកវិញណាស់
លើកលែងតែខ្មែរមានកម្លាំងខ្លាំងប្រហែលសហរដ្ឋអាមេរិកទើបយើងអាចវាយយកទាំងដើមទាំង
ការមកវិញបានទាំងអស់។
ចំណុចសំខាន់ គឺការភ្ញាក់រឭកនៃសមាជិកទាំងប្រុសទាំងស្រី នៃគណបក្សប្រជាជន រួមទាំងមហា
បុរសហ៊ុនសែនដ៏មហិមាដែលសព្វថ្ងៃមិនបានការពារបូរណភាពទឹកដីនិងអធិបតេយ្យនៃប្រទេស
ឱ្យបានថ្លៃថ្លាគង់វង់សោះទេ។ គេថាក្រៗចុះឱ្យតែកេរ្តិ៍ឈ្មោះល្អក្រអូប។ ប៉ុន្តែសមាជិកគ្រប់រូបនៃ
គណបក្សប្រជាជន, ដែលខ្ញុំយល់ថាគ្មានគំនិតវាងវៃសោះនោះ, ពុំដែលឃើញមាននរណាម្នាក់
ក្រោកឈរឬចេញមុខមកដោះស្រាយបញ្ហាអន្តោប្រវេសន៍យួន និងបញ្ហាខ្សែបន្ទាត់ព្រំដែនសោះ
ឡើយ។ ពួកគេម្នាក់ៗសម្ងំសុំសុខ មិនខ្វាយខ្វល់ចំពោះសុខុមាលភាព នៃប្រទេសជាតិរបស់ខ្លួន
ដែលកាយវិការនេះ វាមិនសក្តិសមនឹងមុខងាររបស់ខ្លួន ដែលមានកាតព្វកិច្ច (ធ្វើការបម្រើជាតិ)
និងប្រជាជននៃសង្គមជាតិរបស់ខ្លួន។ ខ្ញុំអ្នកសរសេរ សង្ស័យលើអវិជ្ជាឬការខ្វះលទ្ធភាពក្នុងមុខ
ងាររបស់ខ្លួននៃបុរសស្ត្រីទាំងនោះ។ បានសេចក្តីថាពួកគេគ្មានជំនាញការក្នុងការងារតែនៅតោង
កៅអី ដូចសត្វឈ្លើងតោងហើយជញ្ជក់បឺតឈាមជាតិគ្មានប្រយោជន៍អ្វីដល់រាស្ត្រក្រីក្រដែលរស់
នៅវេទនារាល់ថ្ងៃ។
បើខ្មែរមិនអាចដោះស្រាយ បញ្ហាអន្តោប្រវេសន៍យួនបានទេ គឺវាសនាខ្មែរនឹងប្រទះផលអាក្រក់
ឆ្លងមិនផុតពីវិនាសកម្មសោះឡើយ។ ដើម្បីសម្រេចគោលបំណង នៃការលេបយកទឹកដីខ្មែរ ជា
ស្ថាពរ យួនប្រើគ្រប់ល្បិចកិច្ចកល់ប្រកបដោយទឹកចិត្តអត់ធ្មត់ ព្យាយាមហើយតស៊ូ រហូតទាល់តែ
ចក្ខុវិស័យនៃការឈ្លានពានរបស់គេបានទទួលជោគជ័យ ហើយខ្មែរនឹងផុតរលត់ដង្ហើមដោយគេ
មិនបាច់ប្រើទ័ពដូចការលុកលុយប្រទេសមួយ នាជំនាន់ដើម។ គឺជាមរណភាពនៃអត្តសញ្ញាណ
ខ្មែរ ដែលអន្តរជាតិនឹងប្រមាថមើលងាយចំពោះអ្នកដឹកនាំខ្មែរ ដែលចុះនរកយូរហើយនោះ។ ខ្មែរ
ត្រូវជួយខ្លួនឯង ទើបខ្មែររស់... ទាន់នៅមានពេលធ្វើភ្លាមទៅ... កុំចាំថ្ងៃស្អែក... ព្រោះក្រែងលោថ្ងៃ
ស្អែកនោះ មកមិនទាន់។ គ្មានប្រទេសណាមួយធ្វើរូបចម្លាក់ ជនក្បត់ជាតិតាំងក្នុងប្រទេសរបស់
គេនោះទេ ព្រោះវាជាតំណាងនៃសេចក្តីអន្តរាយដល់ប្រទេសជាតិ។ តែរាស្ត្រនឹងដាក់បណ្តាសារ
វា នៅគ្រប់ៗជំនាន់៕៚
ខ្ញុំ, ជូលាងហាក់, ពីសហរដ្ឋអាមេរិក