ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី


Courtesy of KI Media reader


លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះ
ព្រះរាជបល្ល័ង្ក នាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម
សីហនុ លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្ត
កំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រី
ក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។

ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ
ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និង
លោក រ័ត្ន សាមឿន ខ្មែរកុម្មុយនិស្ត ដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សមសារី
បានប្រឡង ជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។

ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជា
ស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស
នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥
នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើត
នៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោក
ប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។


ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១
ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់
ឆ្នាំ១៩៤៦ ទើបបានទៅបន្តរ ការសិក្សាដែលនៅចន្លោះរយៈពេលនោះ លោក សមសារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការជាសុភាចារ្យបុរស កម្មសិក្សាការី
នៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុង
ភ្នំពេញ។

នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេ នគរ
បាល នយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិង កម្ពុជាបានចុះហត្ថលេខា
លើកិច្ច ព្រមព្រៀង ស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើ
ជាស្នង ការប៉ូលិស នៅភ្នំពេញ ។

នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយក
ឯកទេស ហិរញ្ញវត្ថុ នៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្
តទាក់ទងបារាំង ជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា
ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាន នយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រ ច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែល
ក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។

លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបាន
លោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុង
ស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុងរាជបូជនីយកិច្ចទាមទារ ឯក រាជ្យ”។ លោក
សម សារី គឺជាបញ្ញវន្ត ម្នាក់ដែល អាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅ អាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជា ក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋ
សមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿង
អយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ។

បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រា
ផ្នែក ប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅ
ឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ
រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និង លោក
ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តម ក្រុម ប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិ ថ្វាយសម្តេចព្រះនរោត្តម សីហនុ។

ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា
ហើយ ទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេច
ជ្រើសរើស លោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបប
សង្គមរាស្ត្រនិយម ដែលមាន សម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមាន
លោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ
ផែនការ និងអប់រំជាតិ។

បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពី
គោល ជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ
និងបាន នាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន
សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជា
ឈាមជ័រអ្នក ស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕

Tinggalkan Komentar: